ក្រចេះ : លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះបានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់នៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ ក្នុងការជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប ។

កាថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារឭសាងក្តីសង្ឃឹមដល់យុវជន នៅឡើងសាលមហោស្របខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោក ភឹម ភីរ៉ា មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ត្រូវបានរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពី សារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាល បច្ចេក ទេស និង វិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតប ទៅ នឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

លោក អភិបាលរងខេត្តក្រចេះមានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្ត ព្រមទាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ដែលបានខិតខំ រៀបចំទិវាជាតិនេះឡើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គភាពពាក់ព័ន្ធ សហគ្រាសក្រុមហ៊ុន ក៏ដូចជាដៃគូអភិវឌ្ឍនានា ដែលបានសហការយ៉ាងជិតស្និត ដើម្បីចូលរួមអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន” ដែលសកម្មភាពនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងខ្លាំង របស់ក្រសួង ស្ថាប័ន អង្គភាពភាគីពាក់ព័ន្ធនានា មកលើវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។

ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក ម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា“យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត” រដ្ឋបាលខេត្តតាមរយៈមន្ទីរការងារនិងវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនឦសាន ដែលជាសេនាធិការឲ្យខេត្ត និងដៃគូពាក់ព័ន្ធ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិសំខាន់ៗជាច្រើនប្រកបដោយចីរភាព ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ក៏កំពុងតែខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ ការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ ឆ្នាំ២០២៤ – ២០២៨ កម្មវិធី “ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ច និងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង ” ។

លោកអភិបាលរងខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ដោយបានដាក់ឱ្យអនុវត្ត កម្មវិធីបណ្ដុះបណ្ដាលថ្មី ផ្អែកលើសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិកម្រិត ១, ២, ៣ និង ៤ សម្រាប់វិស័យអាទិភាព រួមមាន សំណង់ស៊ីវិល មេកានិក អគ្គិសនី និងថាមពល អេឡិចត្រូនិកកម្មន្តសាល បរិក្ខារត្រជាក់ និងកំដៅ និងធុរកិច្ច/ព័ត៌មានវិទ្យាព្រមទាំងរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធធ្វើតេស្តសមត្ថភាព និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ការសិក្សាពីមុនដែលនឹងធ្វើសមាហរណកម្ម អ្នកបានទទួលការបណ្តុះបណ្តាលគ្រប់ប្រភេទទាំងមុន និងក្រោយចូលធ្វើការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ការពង្រឹងសមត្ថភាពគ្រូ និងគុណភាពបណ្តុះបណ្តាលត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ដែលបច្ចុប្បន្នវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវបានទទួលស្គាល់គុណភាព ISO ៩០០១-២០១៥ពីអង្គការស្តង់ដារអន្តរជាតិISO៕

Leave a Reply

You missed