បុរសម្នាក់ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះបានដើរជួលកាមេរ៉ាថតរូបសរុប១១គ្រឿង រួមនិងលែនកាមេរ៉ា ជាង១០គ្រឿងទៀត ពីជនរងគ្រោះចំនួន ៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០ ៤៤៤ដុល្លាអាមេរិក។

ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ ២០ឆ្នាំ បានសារភាពថា ខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

You missed