ខេត្តបាត់ដំបង : នៅថ្ងៃទី២២ ខែកុម្ភៈ ២០២៥ វេលាម៉ោង០២ និង០០ នាទីយប់ទៀបភ្លឺ ត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឃាតកម្មគិតទុកជាមុន មួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) បានធ្វើសកម្មភាព-កា–ប់-ទៅលើប្រពន្ធឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាច្រើនកាំបិត បណ្តា-ល-អោ-យ-ស្លា-ប់-នៅនឹងកន្លែង រួចបន្ត-កា–ប់-ទៅលើកូនៗចំនួន០២នាក់ ទៀត៖១.ឈ្មោះ វាណ្ណារ៉ា ឆផ្កា ភេទស្រី អាយុ១១ឆ្នាំ របួសស្មាពីក្រោយចំហៀងខាងឆ្វេង០១កន្លែង របួសមធ្យម(កូនប្តីដើម) ២.ឈ្មោះ វាណ្ណារ៉ា គន្ធា ភេទស្រី អាយុ០៨ឆ្នាំ របួសចំពីលើក្បាល០១កន្លែង (របួសមធ្យមត្រូវជាកូនបង្កើតជនសង្ស័យ)។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុថា ប្រចន្ធ័ប្រពន្ធ ដោយមុនពេលកើតហេតុ រាងប្រលប់ៗ ជនសង្ស័យបានសុំទូរសព្ទ័ប្រពន្ធដែលជាជនរងគ្រោះមើលដោយចោទថាជនរងគ្រោះមានទាក់ទងប្រុសផ្សេង នឹងបានគំរាមជនរងគ្រោះអោយប្រយត្ន័ខ្លួន ដោយជនរងគ្រោះខឹងក៏នាំកូនស្រីទាំង០២នាក់ មកដេកនៅរោងគោផ្ទះរបស់ឈ្មោះ ថឿង ផល ហៅមុំ ភេទស្រី អាយុប្រហែល៤៥ឆ្នាំ (ត្រូវជាបងបង្កើត ផ្ទះកើតហេតុទុកចោល) ដោយជនសង្ស័យមកហៅអោយទៅដេកផ្ទះវិញជនរងគ្រោះមិនទៅ។ លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យប្រ-ដា-ប់-ដោយ-កាំ-បិ-តខ្វែវ(ប្រភេទកែច្នៃ) មកធ្វើសកម្មភាពកា–ប់–ជនរងគ្រោះ និងកូនៗ តែម្ដង (សូមបញ្ជាក់ថារវាងជនរងគ្រោះ និងជនសង្ស័យទើបតែត្រូវរូវនៅជាមួយគ្នាទើបតែបានរយៈពេលប្រហែលកន្លះខែទេ)។
បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ០៧ និង៤០នាទីព្រឹក នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ ត្រង់ចំណុចអូរប្រដាក់ ភូមិផ្អៀង ឃុំកកោះស្រុកមោងឫស្សី ខេត្តបាត់ដំបង កំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕