សមត្តកិច្ចនគរ បាលខេត្តពោសាត់ បានបំបែកសំណុំរឿងឃា//តក//ម្មមួយ ករណីប្តីស//ម្លា//ប់ប្រពន្ធរួចយកសា/កស//ពទៅដុតចោលក្នុងព្រៃសហគមន៍ សល់តែគ្រោងឆ្អឹង ជាគោលដើម្បីបំបាត់ភស្តុតាងកុំឲ្យក្រុមគ្រួសារដឹងពីទង្វើនោះ តែគេចមិនផុតពីសំណាញ់ច្បាប់

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៨និង ១៥ នាទីព្រឹក កម្លាំងសមត្តកិច្ចជំនាញបានចុះទៅនាំឈ្មោះ សុខ  វិសាល (ត្រូវជាប្ដីជនរងគ្រោះ) ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន ១០ហិតា នៅស្រុកវាលវែង ភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ។

នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះ សុខ វិសាល បានសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែរឌុយសាកទូរស័ព្ទរឹតកប្រពន្ធរបស់ខ្លួនឈ្មោះ នាង ណាក ហៅចាន់ណា នៅព្រែព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧ ខែសី ហា ឆ្នាំ២០២៥ នាវេលាម៉ោង១៣និង៣០នាទីរសៀលពិតប្រាក ដមែន។ មូលហេតុ ភ្លើងប្រច័ណ្ឌប្រពន្ធ។
ដោយយោងតាមការបំភ្លឺពីសាក្សី និងចម្លើយសារភាពរបស់ជន សង្ស័យជាឃាតករ ប្តីសម្លាប់ប្រពន្ធរួចដុតសាកសពសល់តែគ្រោងឆ្អឹង សមត្តកិច្ចបាននិងកំពុងកសាងសំណុំរឿងជនដៃដល់ទៅសាលាដំបូងខេត្តពោធិសាត់តាមនីតិវិធី៕

សូមរំលឹកឡើងវិញថា កាលពីវេលារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលដំណឹងពីពលរដ្ឋ ដោយបានប្រទះឃើញសា,. កស,. ពមនុស្ស ម្នាក់ស្លា//ប់សល់តែឆ្អឹង នៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយពីទទួលបានព័ត៌មាននោះលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និងកម្លាំងផ្នែកជំនាញស្រុកបាកាន ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកគ្រូ ពេទ្យកោសល្យវិច្ច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសា.,កស.,ព ដែលនៅសល់តែគ្រោងឆ្អឹង។

តាមការពិនិត្យកន្លែងកើតហេតុ នឹងធ្វើកោសលវិច្ច័យលើសាក ស.,ព ដែលនៅតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវនិងស្បែកជើងឃើញថា ជនរងគ្រោះពិតជាស្លា.,.ប់ដោយអំពើឃា,. តក.,. ម្មពិតមែន។
 ភ្លាមនោះសមត្តកិច្ចជំនាញបានធ្វើការកំណត់មុខសញ្ញាជនសង្ស័យជាឃាតករគឺឈ្មោះ វិសាល ដែលត្រូវជាប្ដីជនរងគ្រោះ ។

Leave a Reply