នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​មក​មាតុភូមិ​វិញ ប្រកបដោយ​សុវត្ថិភាព ។ ការ​អញ្ជើញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​បន្ទាប់​ពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​មហា​ស​ន្និ​បាទ​លើក​ទី​៧៨ នៃ​សហ​រដ្ឋ​អា​មេរិក កាលពី​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០២៣ កន្លង​មកនេះ ។

គួរ​រំលឹក​ថា នេះ​ជា​ដំណើរ​ចេញ​បំពេញការងារ​នៅ​ក្រៅប្រទេស​លើក​ទី​៣​ហើយ របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ដោយ​ដំណើរ​បំពេញការងារ​ដំបូង​នៅ​ឥណ្ឌូ​នេ​ស៊ី និង​លើក​ទី​២ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខណៈដំណើរ​ទស្សនកិច្ច​ទាំង​៣​លើក របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ក្នុង​ខែ​តែ​មួយ​ពោល​គឺ​កញ្ញា​នេះ​តែ​ម្ដង ។

ទស្សនកិច្ច​នេះ មូលបទ​ចម្បង​សម្រាប់​កិច្ច​ពិភាក្សា​ក្នុងឆ្នាំនេះ​គឺ​«​កសាង​ទំនុកចិត្ត​ឡើង​វិញ និង​បំផុស​សាមគ្គីភាព​ក្នុង​ពិភពលោក ៖ ជំរុញ​សកម្មភាព​លើ​របៀបវារៈ​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​សន្តិភាព​វិបុលភាព វឌ្ឍនភាព និង​ចីរភាព​សម្រាប់​ទាំងអស់​គ្នា​» ។

វត្តមាន​របស់​សម្ដេច​ធិ​បតី​នៅ​ទឹកដី​អា​មេ​រិ​ក សម្តេច​បាន​ជួប​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី របស់​សហរដ្ឋអា​មេរិក និង​ឥស្សរជន​បរទេស​មួយ​ចំនួន ក្នុងអំឡុងពេល​ស្នាក់​នៅ ទីក្រុង​ញូ​វ​យ៉​ក ។ ហើយនឹង​មាន​ការ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ​ទីនោះ​ផង​ដែរ ។

ដកស្រង់ពីkohsantepheapdaily

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed