ស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំពិភាក្សាការងារអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» កិច្ចប្រជុំនោះផងដែរដឹកនាំដោយលោក ម៉ែន គុង ប្រធានស.ស.យ.កខេត្ត លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិការ ស.ស.យ.កខេត្តស្ទឹងត្រែងជាច្រើនរូប។

លោក ម៉ែន គុង បានមានប្រសាសន៍ថា៖ កម្មវិធី «មនសិការពលរដ្ឋល្អ» ត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និង កីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបណ្តុះមនសិការ គំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋល្អ និងផ្តល់ឱ្យយុវជនមានឱកាសចូលរួមក្នុងការងារស្ម័គ្រចិត្ត ការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ក្នុងនាមជាពលរដ្ឋល្អ ។

លោក ម៉ែន គុង បានបន្តថា៖ ការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវចំណាយពេលយូរ ប៉ុន្តែការបណ្ដុះបណ្ដាលធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិយើង ហើយការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកបានបន្ថែមថាការបណ្តុះបណ្តាលឱ្យពលរដ្ឋជាពិសេស យុវជនមានមនសិការស្នេហាជាតិតាមរយៈការចេះគោរព ច្បាប់និងមានភាពស្មោះត្រង់ និង ការទទួលខុសត្រូវចំពោះ ប្រទេសជាតិប្រជាជន និង រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ ទាំងអស់ នឹង ធ្វើឱ្យប្រទេសជាតិនោះមានការរីកចម្រើន ។
នឹងក្នុងនាមជាយុវជនត្រូវចេះចែករំលែកនិងសកម្មចូលរួមក្នុង ការងារសង្គមដូចជា ការងារសហគមន៍ ការងារស្ម័គ្រចិត្ត ការ ងារមនុស្សធម៌ដែលជាប្រយោជន៍របស់សង្គមជាតិ , បន្តវប្បធម៌ គោរពគ្នាទៅវិញទៅមកបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed