បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់បរទេស «BBC» បានចុះផ្សាយរាយការណ៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយអាជ្ញាធរបង់ក្លាដែស បានចេញមុខមកប្រកាសក្ដែងៗថា នៅពេលនេះផងដែរ ប្រទេសរបស់ពួកគេ ហាក់កំពុងតែប្រឈមមុខយ៉ាងខ្លាំងទៅនឹងការផ្ទុះកើតឡើងកក្រើកពេញប្រទេស នៃជំងឺគ្រុនឈា.មដ៏អាក្រក់ និងកា.ចសា.ហា.វបំផុតរបស់ប្រទេសខ្លួន។
ដូច្នេះហើយ សូមពូកម៉ែបងប្អូនគ្រប់គ្នា មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត មិនអាចចេះតែធ្វេសប្រហែសបាននោះឡើយ បើមិនចង់អាយុខ្លីបា.ត់ប.ង់ជីវិ.តទាំងវ័យក្មេងនោះទេ សូមមើលថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អជានិច្ច ពាក់ខោអាវឱ្យជិតៗ ហើយមុនចូលដំណេកគេងត្រូវចងមុងឱ្យបានត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងថា នៅក្នុងជំងឺដ៏គួរឱ្យខ្លាចមួយនេះផងដែរ បានបណ្តាលឱ្យមនុស្សជិត១,០០០នាក់បានស្លា.ប់បា.ត់ប.ង់ជីវិ.តហើយ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ក្រោយពេលទទួលដំណឹងមួយនេះភ្លាម មន្ត្រីក៏ចេញមុខមកនិយាយប្រាប់ឱ្យគ្រប់គ្នាបានដឹងយ៉ាងដូច្នេះថា «នៅពេលនេះ ពួកគេកំពុងតែខិតខំប្រឹងប្រែងគ្រប់គ្រងនៅការរីករាលដាលនៃជំងឺគ្រុនឈា.មមួយនេះហើយ សូមគ្រប់គ្នាកុំមានការភិតភ័យ និងព្រួយបារម្ភអី»។
ស្របពេលបានលឺនៅព័ត៌មានមួយនេះហើយ មហាជនទាំងអស់ហាក់កំពុងតែមានការព្រួយបារម្ភ និងមានការភ័យខ្លាចមិនស្ទើរនោះឡើយ ចំពោះជំងឺគ្រុនឈា.មនៅប្រទេសបង់ក្លាដែសមួយនេះ។ ទន្ទឹមនឹងនេះ គេនាំគ្នាពិនិត្យឃើញថា នៅក្នុងមន្ទីរពេទ្យនាពេលនេះ ក៏កំពុងតែមានអ្នកជំងឺយ៉ាងច្រើនលើសលប់ចូលមកសម្រាកព្យាបាលបន្តកន្ទុយគ្នាតាំងពីព្រឹករហូតទល់យប់។ នេះបើយោងទៅតាមមន្ត្រីសុខាភិបាលបង់ក្លាដែស ហាក់ស្រឡាំងកាំងនិយាយមិនចេញនោះទេ នៅពេលឃើញការផ្ទុះឡើងឥតឈប់ឈរនៅជំងឺគ្រុនឈា.មចុងក្រោយមកនេះ បានធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង។ នេះអាចនិយាយបានថា វាបណ្តាលមកពីជំងឺគ្រុនឈា.មដែលពួកគេគេងមិនចងមុង។
ស្របពេលដែលមានមនុស្សជាច្រើនសម្រុកមកសម្រាកព្យាបាលកាន់តែកើនឡើងទ្វេដងរួចមក ភ្លាមៗនោះ លោកវេជ្ជបណ្ឌិតជាច្រើន ដែលស្ថិតនៅក្នុងមន្ទីពេទ្យ ក៏នាំគ្នានិយាយលើកឡើងថា «រោគសញ្ញានៃអ្នកជំងឺគ្រុនឈា.មនាពេលថ្មីៗនេះ ដូចជាកាន់តែយ៉ាប់យ៉ឺនជាងរាល់ដងទៅទៀត បើធៀបទៅនឹងរយៈពេលពីរឆ្នាំមុន ដែលប្រទេសរបស់ខ្លួនធ្លាប់ជួបកន្លងមក។ មិនថា ទាំងក្នុងស្រុកដែលមានទាំង៦៤ នៅទូទាំងប្រទេសបង់ក្លាដែសនោះទេ ដោយមើលឃើញថា នៅពេលឥឡូវនេះ ត្រូវគេរាយការណ៍មកប្រាប់អំពីករណីឆ្លងជំងឺគ្រុនឈា.មនេះមិនអាចបញ្ឈប់បានទាល់តែសោះ»។
មិនត្រឹមតែប៉ុណ្ណោះ វាបានបណ្តាលឱ្យមានអ្នកស្លា.ប់ជាបន្តបន្ទាប់រហូតដល់២០នាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល២ខែចុងក្រោយមកនេះ។ បើគិតចំនួនអ្នកស្លា.ប់នៅឆ្នាំនេះ វាលើសអ្វីដែលបានរំពឹងទុក នៃចំនួនជនរងគ្រោះជាច្រើន បើសរុបក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះដែលរួមបញ្ចូលគ្នា។ ពីព្រោះថា គេតែងតែពិនិត្យមើលឃើញមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ជំងឺគ្រុនឈា.មមួយនេះ វាធ្លាប់តែជាជំងឺមួយដែលកើតមានតាមរដូវនៅប្រទេសបង់ក្លាដែសតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ អាកាសធាតុក្តៅជាងរាល់ដង ហើយបើនៅក្នុងរដូវមូសុងវិញ វាហាក់ដូចជាមានសំណើមច្រើន។
មិនតែប៉ុណ្ណោះ ព្រោះតែអាកាសធាតុប្រែប្រួលនេះហើយ ទើបធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មូសដែលផ្ទុកជំងឺគ្រុនឈា.មក្នុងការបង្កាត់ពូជនៅក្នុងប្រភពទឹក ហើយក៏ជាហេតុធ្វើឱ្យផ្ទុះឡើងនៃជំងឺគ្រុនឈា.ម ដែលតែងតែកើតមានជាទូទៅនៅក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីការផ្ទុះជំងឺឡើង ដែលចាប់ផ្តើមនៅឆ្នាំ២០០០៕
ដកស្រង់ពីkohsantepheapdaily