ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង បានចាត់វិធាន ការក្ដៅរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញបរិវេណផ្សារ ក្រោយពេលអភិបាលខេត្តចុះត្រួតពិនិត្យបានតែ៣ថ្ងៃប៉ុណ្ណោះ។ ទន្ទឹមនេះ គោលការណ៍ចំនួន៣ត្រូវបានប្រធានផ្សារកំណត់ឲ្យអាជីវករ ត្រូវ តែ គោរព តាមផងដែរ។

ក្នុងនោះទី១- គឺតម្រូវឲ្យ អ្នកលក់ដូរក្នុងផ្សារ និងជុំវិញផ្សារទាំងអស់ត្រូវដាក់ អីវ៉ាន់ត្រឹម គំនូស ដែល បាន រៀបចំ ហើយមិនអនុញ្ញាតឲ្យដាក់តាំងលក់ហួសខឿន ឬលើផ្លូវចូលផ្សារឡើយ។ ទី២- ចំពោះ ប្រជា ពលរដ្ឋ លក់ដូរ បន្លែ ផ្លែឈើ ត្រីសាច់នៅលើខឿន ឬលើផ្លូវជុំវិញផ្សារ និងខាងជើងផ្សារទាំងអស់ មិន អនុញ្ញាតឲ្យលក់ដូរបន្តទៀតឡើយ គឺត្រូវរកទីតាំងលក់ដោយខ្លួន ឯង និងទី៣- ម្ចាស់ ម៉ូតូ ដែល បាន ចត អនាធិប តេយ្យ ជុំវិញផ្សារ ក៏ត្រូវយកទៅផ្ញើរឲ្យបានសមរម្យ។ ក្នុង ករណី មិន គោរព តាម ការ ណែនាំ នេះ នៅពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ ប៉ះពាល់ខូច ខាតទ្រព្យសម្បត្តិ មិន ទទួល ខុស ត្រូវ ឡើយ។

គួរបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញបរិវេណ ផ្សារ សាមគ្គី ស្ទឹង ត្រែង កាល ពី ព្រឹក មិញនេះ មានអាជីវករមួយចំនួនមិនសប្បាយចិត្ត ក៏ដោយសារតែ ពួកគាត់ចោទថាមិនស្មើភាពគ្នា។ ម្យ៉ាង ចំពោះអ្នកលក់ដូរកញ្ច្រែងល្អីតូចតាចមានបន្លែត្រីសាច់បន្តិចបន្តួចឡើងពីភូមិឃុំ ក៏ត្រូវហាម ឃាត់ ដោយ អាជ្ញាធរមិនបាន រក ទីតាំងឲ្យពួកគាត់តូចតាចបានលក់ដូរនឹងគេនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed