មណ្ឌលគិរី៖ សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់មួយគ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបនោះដឹកនាំដោយ លោក វីរៈសេនីយ៍ត្រី សាក់ សុគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ បានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ កោះកុង 2A0903។ នៅក្នុងរថយន្តនោះមានដឹកឈើទ្វា៣០សន្លឹកនិងគ្រោងទ្វារ៥០ដើម(ប្រភេទឈើ សុក្រំ) បង្ក្រាបបាននៅ ភូមិ ត្រពាំងផ្អេរ ឃុំ ស្រែខ្ទុម ស្រុក កែវសិមា ខេត្តមណ្ឌលគិរី ។
ក្រោយពីបង្ក្រាបបានសមត្ថកិច្ចកងរាជអាវុធហត្ថប្រគល់វត្ថុតាងរថយន្តនិងឈើទៅសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ ស្រែព្រះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ អត្ថបទ+រូបភាព ដោយ៖ ភ្នាក់ងារ